សង្គម

រំភើបជំនួស! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាដល់កីឡាករជម្រើសជាតិកម្ពុជាU22 ចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ក្នុងម្នាក់ ១០០ដុល្លារ

BY
Khmerpress
May 1, 2023
រំភើបជំនួស! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាដល់កីឡាករជម្រើសជាតិកម្ពុជាU22 ចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ក្នុងម្នាក់ ១០០ដុល្លារ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសឧបត្ថម្ភកីឡាករជម្រើសជាតិ U22 សរុបចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ ម្នាក់ ១០០ដុល្លារផងដែរ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្រុមបាល់ទាត់កម្ពុជាក្រោមអាយុ ២២ឆ្នាំពិតជាអស្ចារ្យណាស់! ក្រោយចប់ការប្រកួតជម្រើសជាតិកម្ពុជាបានឈ្នះ ជម្រើសជាតិទីម័រខាងកើតក្រោមលទ្ធផល ៤ ទល់និង ០។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ដើម្បីលើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជា ខ្ញុំនឹងឧបត្ថម្ភកីឡាករជម្រើសជាតិក្រោមអាយុ ២២ឆ្នាំសរុបចំនួន $២,០០០ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិក) និងអ្នកអត្ថាធិប្បាយពីរនាក់ ម្នាក់ $១០០ (មួយរយដុល្លារសហរដ្ឋអាមេរិក) ផងដែរ (Admin ជីងចក់ និងដៃគូររបស់គាត់)។ សូមប្អូនៗមកបើកប្រាក់ឧបត្ថម្ភនៅការិយាល័យរបស់ខ្ញុំនៅខាងកើតវិមានឯករាជ្យជារៀងរាល់ម៉ោងធ្វើការ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន» ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: