សង្គម

ក្រោយមានការណែនាំពីឯកឧត្តម ហ៊ុន ជា ឥលូវនេះលោក ម៉ៃ សុគន្ធ ទទួលស្គាល់កំហុស និងសូមការអភ័យទោសពីលោកគ្រូ ហុងដា

BY
Khmerpress
May 1, 2023
ក្រោយមានការណែនាំពីឯកឧត្តម ហ៊ុន ជា ឥលូវនេះលោក ម៉ៃ សុគន្ធ ទទួលស្គាល់កំហុស និងសូមការអភ័យទោសពីលោកគ្រូ ហុងដា

រាជធានីភ្នំពេញ៖ ក្រោយមានរឿងរ៉ាវផ្ទុះពេញបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះលោក ម៉ៃ សុគន្ធ បានចេញមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ដែលបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើ លោក Keisuke Honda ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា។

តាមរយៈគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ជា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែលប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន »។

ក្នុងសំណេររបស់ លោក ម៉ៃ សុគន្ធ ផ្ញើសារទៅកាន់ ឯកឧត្តម ហ៊ុន ជា ដោយបានសរសេររៀបរាប់ថា៖ « ជំរាបសួរបងប្រុស! ដោយទទួលបានពីការផុសទូន្មានអប់រំ របស់ឯកឧត្ដមបង។ ប្អូនសូមអរគុណ. ខ្ញុំសូមអភ័យទោសលោក ហុងដា សូមមេត្តាអធ្យាស្រ័យ និង ជាពិសេសឯកឧត្ដមបង ដែល កន្លងមកតែងតែប្រដៅ អប់រំប្អូន ទូន្មាន អោយប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយ អាចារ្យធំ និង ខ្ញុំបាទសូមសុំទោសជាសាធារណៈ ដល់មហាជនទាំងអស់ សូមមេត្តា ខន្តី អភ័យទោស។ ប្អូនទទួលបាន ការបំភ្លឺអប់រំ ពីបងប្រុស ប្អូនសូមទទួលកំហុស អរគុណណាស់បងប្រុស សំរាប់ការទូន្មានល្អៗ មកកាន់ប្អូន ៕ » ប្រភព៖ Chea Hun

Share This Post: