ព័ត៌មានអន្តរជាតិ

យោធា​មីយ៉ាន់ម៉ា​លើក​លែង​ទោស​ដល់អ្នក​ទោស​នយោបាយ​ជាង ​២,០០០​នាក់ ប៉ុន្តែគ្មានឈ្មោះលោកស្រី ​អ៊ុងសាន ស៊ូជី

BY
Khmerpress
May 4, 2023
យោធា​មីយ៉ាន់ម៉ា​លើក​លែង​ទោស​ដល់អ្នក​ទោស​នយោបាយ​ជាង ​២,០០០​នាក់ ប៉ុន្តែគ្មានឈ្មោះលោកស្រី ​អ៊ុងសាន ស៊ូជី

យោធា​មីយ៉ាន់ម៉ា​បាន​លើក​លែង​ទោស​ដល់អ្នក​ទោស​នយោបាយ​ជាង ​២,០០០​នាក់ ប៉ុន្តែលោកស្រី ​អ៊ុងសាន ស៊ូជី ហាក់​មិន​ស្ថិត​ក្នុង​ចំណោមនោះ​ទេ។ យោធាមីយ៉ាន់ម៉ាបានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធថា ខ្លួនគ្រោងនឹងផ្តល់ការលើកលែងទោសដល់អ្នកទោសនយោបាយចំនួន ២,១៥៣ នាក់ នៅចំថ្ងៃបុណ្យវិសាខបូជា។ ពួកគេទាំងនោះគឺជាមនុស្សដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កគ្រោះថ្នាក់ដល់យោធា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយក្នុង​ចំណោមពួកគេ មានយ៉ាង​ហោច​ណាស់ ៥​នាក់ ​ជា​អ្នក​កាសែត។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងយ៉ាំងហ្គោនដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា បានប្រាប់ NHK ថា គាត់នឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានទទួលទោសពេញមួយអាណត្តិ។ លោក​បាន​ហៅ​ការ​លើក​លែង​ទោស​នេះ​ថា​ ដូចជារឿងសម្ដែង។ ជម្រាបដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់គុក ៣៣ឆ្នាំ ហើយលោកស្រីទំនង​ជា​មិន​ត្រូវបាន​លើក​លែង​ទោស​ទេ ព្រោះ​ទោសរបស់គាត់ខុសពីអ្នកដែលត្រូវដោះ​លែង។ ពួកយោធា​ហាក់​ដូចជា​បាន​ប្រើ​កាយវិការ​នេះ ដើម្បី​បញ្ចៀស​ការ​រិះគន់​អន្តរជាតិ​ ក្រោយទើបបើកការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ខ្លួន​បាន​ធ្វើ​ប្រឆាំង​នឹង​ជន​ស៊ីវិល និង​វិធានការ​ផ្សេង​ទៀតនាពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: