សង្គម

វីរៈកីឡាការិនី ស៊ន សៀវមី តាំងចិត្តបេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយជូនកម្ពុជា

BY
Khmerpress
May 6, 2023
វីរៈកីឡាការិនី ស៊ន សៀវមី តាំងចិត្តបេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយជូនកម្ពុជា

រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) កាលពីយប់មិញនេះ ឃើញថាពិតជាអស្ចារ្យណាស់ ជាពិសេស ទទួលបានការសរសើរមិនដាច់ពីមាត់ទាំងក្នុង និងក្រៅប្រទេស ត្រង់វគ្គបង្ហាញចុងក្រោយរបស់វីរៈកីឡាការិនី ស៊ន សៀវមី ហោះលេីអាកាស យកព្រះអគ្គិជ័យដើម្បីឲ្យស្ដេចនាគរាជ ដើម្បីបំភ្លឺនិងបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វីរៈកីឡាការិនី ស៊ន សៀវម៉ីបានបង្ហាញអារម្មណ៍ មោទកភាព និងបានប្តេជ្ញាដណ្ដើមយកមេដាយជូនជាតិផងដែរ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះព្រឹតិ្ដការណ៍ដ៏មហាអស្ចារ្យមួយនេះ។ អារម្មណ៍នាពេលនេះពិតជាមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ នាងខ្ញុំតាំងចិត្តប្ដេជ្ញាថានិងខិតខំបំពេញតួនាទីអោយអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយ ជូនព្រះរាជាណាចក្រកម្ពុជាអោយបាន។ អរគុណពុកម៉ែ បងប្អូន ទាំងអស់គ្នាសម្រាប់ការស្រឡាញ់គាំទ្រកាលពីយប់មិញ អរគុណសន្ដិភាព » ៕

Share This Post: