សង្គម

រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាដល់កីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ជាការលើកទឹកចិត្ត

BY
Khmerpress
May 10, 2023
រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាដល់កីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ជាការលើកទឹកចិត្ត

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា នឹងឧបត្ថម្ភថវិកាទៅកីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ក្រោយបានឃើញកីឡាការិនីរូបនេះ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់ មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ រហូតរត់ទាល់តែដល់គោលដៅ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន ​បានសរសេររៀបរាប់ថា៖ «ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរព ដោយការមើលឃើញពីការតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំង ចម្ងាយ5.000 ម៉ែត្រដែលគាត់មិនបានទទួលជ័យជំនះក៏ពិតមែន តែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់ ខ្ញុំបាទសូមប្រកាសថា នឹងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន( 5 លានរៀល) ដើម្បីជាការលើកទឹកចិត្តដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេទោះជាប្អូនស្រីរត់ដល់គោលដៅក្រោយគេក៏ដោយ បងស្រឡាញ់ និងការតស៊ូរបស់ប្អូនស្រីណាស់ សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀត សង្ឃឹមថាថ្ងៃណាមួយប្អូននឹងទទួលបានជ័យជំនះ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន។ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំ បាទ ស្រីចាន់ថន ៕» ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: