ព័ត៌មានអន្តរជាតិ

ស្តេចយូធូប Mr Beast ជួយជនពិការកម្ពុជា ២ពាន់នាក់ឲ្យមានឱកាសដើរឡើងវិញម្តងទៀត (មានវីដេអូ)

BY
Khmerpress
May 10, 2023
ស្តេចយូធូប Mr Beast ជួយជនពិការកម្ពុជា ២ពាន់នាក់ឲ្យមានឱកាសដើរឡើងវិញម្តងទៀត (មានវីដេអូ)

ស្តេចយូធូប Mr Beast បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបញ្ចេញវីដេអូមួយស្តីការជួយជនពិការនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបង្ហោះលើបណ្តាញសង្គម YouTube និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ឺនធឺណិតនៅលើពិភពលោក។

វីដេអូដ៏គួរឲ្យចាប់អារម្មណ៍នោះមានចំណងជើងថា “I helped 2000 Amputees Walk Again” ឬមានន័យជាខេមរភាសាថា “ខ្ញុំបានជួយជនពិការចំនួន ២,០០០នាក់ឲ្យដើរម្តងទៀត” និងត្រូវបានបង្ហោះដោយ Channel មានឈ្មោះថា Beast Philanthropy មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ខ្លឹមសារនៅក្នុងវីដេអូនោះបានបង្ហាញថា មានជនពិការជើងនៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ត្រូវបានក្រុមសប្បុរសជនអន្តរជាតិជួយសង្គ្រោះតាមរយៈការផ្តល់ជូននូវជើងសិប្បនិមិត្ត ផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រ មានការងារធ្វើ និងអាចសម្រេចក្តីស្រមៃធ្វើដំណើរទៅកាន់ក្រៅប្រទេសផងដែរ។ តាមការអះអាងរបស់ម្ចាស់គណនី YouTube បានបញ្ជាក់ថា ប្រាក់ដែលគាត់អាចរកបានពីវីដេអូ និងការផ្សាយពាណិជ្ជកម្មក្នុងវីដេអូរបស់គាត់គឺគាត់យកទៅជួយជនពិការទាំងអស់នោះ។ លោកអ្នកអាចទស្សនាវីដេអូមួយនេះដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: