SEA GAMES

សែន ចន្ទរិទ្ធីគុន បានបញ្ចេញប្រតិកម្មចំពោះការគប់ចោលមេដាយ និងតុក្កតារបស់ជម្រើសជាតិថៃ ហើយថា បុគ្គលនោះគួរតែត្រូវបានហាមឃាត់

BY
Khmerpress
May 17, 2023
សែន ចន្ទរិទ្ធីគុន បានបញ្ចេញប្រតិកម្មចំពោះការគប់ចោលមេដាយ និងតុក្កតារបស់ជម្រើសជាតិថៃ ហើយថា បុគ្គលនោះគួរតែត្រូវបានហាមឃាត់

កាលម្សិលមិញនេះ កីឡាករជម្រើសជាតិថៃក្រោមអាយុ ២២ឆ្នាំ Jonathan Khemdee បានបង្ហាញនូវអាកប្បកិរិយាមិនសមរម្យ ដោយបានគប់ចោលមេដាយ និងតុក្កតាទៅឱ្យអ្នកគាំទ្រ ក្រោយក្រុមរបស់ខ្លួនចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី។ ទង្វើនេះគឺពិតជាមិនអាចទទួលយកបានទេ ហើយកីឡាករប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) ក៏បានបញ្ចេញប្រតិកម្ម ហើយថា បុគ្គលរូបនោះគួរតែត្រូវបានហាមឃាត់។

សែន ចន្ទរិទ្ធីគុន បានសរសេរថា៖«វាជាការមិនគោរពយ៉ាងធំធេងចំពោះកីឡាពិភពលោក។ អត្តពលិករូបនេះគួរតែត្រូវបានហាមប្រាមពីសកម្មភាពកីឡា ដើម្បីធ្វើជាឧទាហរណ៍។ ខ្ញុំសង្ឃឹមថា អាជ្ញាធររបស់ Sea Games និងទូទាំងពិភពលោក បានដឹងពីការមិនគោរពមួយនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: