SEA GAMES

ក្រោយចប់កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ីនៅឆ្នាំ២០២៩

BY
Khmerpress
May 18, 2023
ក្រោយចប់កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ីនៅឆ្នាំ២០២៩

ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណីស៊ីហ្គេមលើកទី៣២ និងបានបិទបញ្ចប់ទៅវិញជាមួយនឹងលទ្ធផលយ៉ាងគាប់ប្រសើរ ប្រទេសកម្ពុជារបស់យើង ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍ដែលកាន់តែអស្ចារ្យជាងនេះទៀត ក្នុងកម្រិតទ្វីបអាស៊ីទាំងមូល នៅរយៈពេល ៦ ឆ្នាំខាងមុខ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន ស៊ីនហួរ

បើយោងតាមក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាធ្វើជាម្ចាស់ផ្ទះជាមួយ OCA ដើម្បីរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៩។ ព្រឹត្តិការណ៍នេះមានការចូលរួមពី ៤៦ ប្រទេស ហើយវាគឺជាលើកទីមួយ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍របស់ OCA មួយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: