ព័ត៌មានអន្តរជាតិ

ស្ដេចប្រដាល់ភូមា Dave Leduc សំណូមពរឱ្យមានអង្គរក្សការពារខ្លួនពេលមកទឹកដីកម្ពុជា ព្រោះបារម្ភខ្លាចប្រទេសជិតខាងមានបំណងមិនល្អលេីរូបលោក ក្រោយលោកធ្លាប់និយាយថា គុនខ្មែរជាក្បាច់គុនដេីមពិតប្រាកដ

BY
Khmerpress
May 24, 2023
ស្ដេចប្រដាល់ភូមា Dave Leduc សំណូមពរឱ្យមានអង្គរក្សការពារខ្លួនពេលមកទឹកដីកម្ពុជា ព្រោះបារម្ភខ្លាចប្រទេសជិតខាងមានបំណងមិនល្អលេីរូបលោក ក្រោយលោកធ្លាប់និយាយថា គុនខ្មែរជាក្បាច់គុនដេីមពិតប្រាកដ

បើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc (ដាវ) នាថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា នៅពេលដែលគាត់មកកាន់ប្រទេសកម្ពុជា គាត់សំណូមពរឱ្យមានការរៀបចំសន្តិសុខការពារគាត់ផង ព្រោះប្រហែលជាប្រទេសជិតខាងមួយ ដែលផ្តើមដោយអក្សរ «T ឬ ថ» អាចមិនសូវជាសប្បាយចិត្តចំពោះអ្វីដែលគាត់ធ្លាប់បាននិយាយថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ ហើយពួកអាចគេនឹងព្យាយាមវាយប្រហារគាត់ផងមិនដឹង។ ម្យ៉ាងទៀត គឺគាត់តែងតែមានអង្គរក្សការពារជានិច្ច នៅពេលដែលគាត់ធ្វើដំណើរទៅក្រៅប្រទេស។

គាត់ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្សដែលប្រដាប់អាវុធម្នាក់ (ដូចរូបថត) សម្រាប់ការពារខ្លួន ហើយគាត់មានជំនឿចិត្តយ៉ាងមុតមាំថា កងកម្លាំងរបស់កម្ពុជានឹងអាចការពារសុវត្ថិភាពគាត់នៅពេលទៅដល់ទីក្រុងភ្នំពេញ ដើម្បីគាត់អាចប្រកួតជាមួយកីឡាករប្រដាល់ ព្រំ សំណាង បានដោយរលូន ហើយពិភពលោក ក៏នឹងបានស្គាល់ពីក្បាច់គុនបុរាណរបស់ខ្មែរ។ គាត់បានលើកឡើងថា មីយ៉ាន់ម៉ាមានប្រជាជនចំនួន ៥៤ លាននាក់ ហើយកម្ពុជាមាន ១៦ លាននាក់ ដូច្នេះមនុស្សជាង ៧០ លាននាក់ នឹងអបអរសាទរដល់ការប្រកួតនេះ។ យ៉ាងណាមិញគាត់នៅមិនទាន់ដឹងច្បាស់ពីថ្ងៃប្រកួតជាក់លាក់នៅឡើយ ដោយទុកឱ្យអ្នកគាំទ្រជាអ្នកសម្រេចថាធ្វើពេលណា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: