ព័ត៌មានអន្តរជាតិ

ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីបានបង្ហាញខ្លួននៅតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត

BY
Khmerpress
May 30, 2023
ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីបានបង្ហាញខ្លួននៅតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត

ស៊ុយអែត៖ ត្រីបាឡែនដែលជាចារកម្មរបស់រដ្ឋាភិបាលរុស្ស៊ីត្រូវបានគេប្រទះឃើញបង្ហាញខ្លួនតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ តាមការកត់សម្គាល់ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីប្រភេទនេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នេរសមុទ្រនៃប្រទេសន័រវេស កាលពីអំឡុងឆ្នាំ ២០១៩។

បើតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ចារកម្មដ៏ឆ្លាតវ័យនេះមានអាយុប្រហែលជា ១៣-១៤ឆ្នាំ ត្រូវបានបណ្តុះបណ្តាលនិងហ្វឹកហាត់ដោយក្រុមអ្នកជំនាញរុស្ស៊ី ហើយវាបានរួមចំណែកបំពេញការងារសំខាន់ៗជាច្រើនក្នុងវិស័យយោធាជើងទឹករបស់រុស្ស៊ី។ ប្រភពខាងលើបានបន្តថា ការបង្ហាញខ្លួនរបស់ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីនៅពេលនេះគឺទំនងជាកើតឡើងក្រោយពេលវាបានបញ្ចប់បេសកកម្មរយៈពេល ៤ឆ្នាំនៅក្នុងប្រទេសន័រវេស ហើយត្រូវបន្តបេសកកម្មថ្មីនៅដែនសមុទ្រនៃប្រទេសស៊ុយអែតវិញម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: