ព័ត៌មានអន្តរជាតិ

គណបក្សឆ្ពោះទៅមុខថៃ៖ គ្មានគោលនយោបាយបណ្តេញពលករចំណាកស្រុកពីប្រទេសថៃទេ

BY
Khmerpress
June 8, 2023
គណបក្សឆ្ពោះទៅមុខថៃ៖ គ្មានគោលនយោបាយបណ្តេញពលករចំណាកស្រុកពីប្រទេសថៃទេ

ថៃ៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានបដិសេធទាំងស្រុងចំពោះរបាយការណ៍ដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ជាពិសេសគឺពលករដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ គណបក្សទើបជាប់ឆ្នោតនេះបានបញ្ជាក់ថា ពលករបរទេសមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្ម ហើយពួកគេមានតែចង់​បង្កលក្ខណៈ​ងាយស្រួលបន្ថែមទៀត ​ដល់​ជនបរទេស​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ពង្រីក​សិទ្ធិ​ទទួលបាន​ការការពារ​ការងារ​ ដោយ​មិន​គិតពី​សញ្ជាតិ​។

MFP បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖«គណបក្សឆ្ពោះទៅមុខបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់ថា គណបក្សមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង»។ គណបក្ស MFP យល់ពីតម្លៃពលករបរទេសនៅក្នុងប្រទេសថៃ ហើយការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ​បើគ្មានកម្លាំងពីពលករចំណាកស្រុក។ MFP ប្ដេជ្ញានឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: