សង្គម

ឡានដឹកសំរាមសម័យថ្មី តុបតែងមានចម្រុះពណ៌ ទាក់ទាញភ្នែកតែម្តង

BY
Naren
June 14, 2023
ឡានដឹកសំរាមសម័យថ្មី តុបតែងមានចម្រុះពណ៌ ទាក់ទាញភ្នែកតែម្តង

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពឡានសំរាមដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និង ក្រសួងបរិស្ថាន អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺការដេគ័រ និងពណ៌របស់រថយន្ត ដែលមានចម្រុះពណ៌តែម្តងដូចជា ផ្កាឈូក បៃតងខ្ចី ក្រហម ជាដើម។

មហាជនជាច្រើនបានធ្វើការចែករំលែក និងកោតសរសើរចំពោះរូបរាងថ្មីរបស់ឡានសំរាម រហូតមានមហាជនមួយចំនួនបានសរសេរបែបលេងសើចថា ឡានសំរាមថ្មី ទាក់ទាញនិង ចង់ជិះលេងថែមទៀតផង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Keang Meng បានសរសេររៀបរាប់ថា៖ «ឡានសំរាមសម័យតេជោសន្តិភាព រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង។ ខ្ញុំសូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំក្រសួងបរិស្ថានចំពោះការរៀបចំដ៏ស្រស់បំព្រង Ministry of Environment» ៕

រូបភាព៖ ចៅ ត្រសក់ គិត ច័ន្ទគ្រឹស្នា Chhun Lieng

Share This Post: