សង្គម

អស្ចារ្យណាស់! រូបភាព AI ជាច្រើនសន្លឹក កំពុងផ្ទុះការគាំទ្រសរសើរមិនដាច់ពីមាត់ ជាមួយរូបថតវិលត្រឡប់ទៅក្នុងសម័យឆ្នាំ១៩៦០

BY
Khmerpress
June 15, 2023
អស្ចារ្យណាស់! រូបភាព AI ជាច្រើនសន្លឹក កំពុងផ្ទុះការគាំទ្រសរសើរមិនដាច់ពីមាត់ ជាមួយរូបថតវិលត្រឡប់ទៅក្នុងសម័យឆ្នាំ១៩៦០

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Jeremie Montessuis បានបង្ហោះរូបភាពជាច្រើនសន្លឹក កេីតចេញពីការស្រម៉ៃរបស់ AI​ តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey ដែលបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងប្លែកភ្នែក ពីអតីតកាល ក្នុងទសវត្ស​ទី៦០ (១៩៦០) ដែលកំពុងផ្ទុះការគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនក្នុងប្រទេស។

បើយោងតាមខ្លឹមសាររបស់ គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « Cambodia Swinging 1960s ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតបរិយាកាស តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey និងមាន​រូប​ថត​មួយ​ក្រុមទៀត​នឹង​មក​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត។ ​»

លោក Jeremie Montessuis បានបន្តថា៖ «ខ្ញុំមិនមានកម្មសិទ្ធិបញ្ញាលើរូបទាំងអស់នេះទេ ការងារនេះគឺដូចជារឿងកំប្លែងបែបស្រមើស្រមៃ ដើម្បីភាពសប្បាយរីករាយ នាំមកនូវផ្ទាំងទស្សនីយភាពនៅក្នុងពេលវេលាពីអតីតកាលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ដូចជា ជំងឺរាលត្បាតកូវីដ-១៩,ការឡើងកំដៅផែនដី, សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ល។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់រូបភាពទាំងនេះ ដោយសេរី និងធ្វើការចែករំលែក សូមរីករាយជាមួយរូបភាពពីអតីតកាល ក្នុងទសវត្ស​៦០។ AI បានបង្កើតរូបថតបែបស្រមើស្រមៃ ប៉ុន្តែរូបភាពពិត ត្រូវបានបង្កើតដោយយកចិត្តទុកដាក់។ អរគុណសម្រាប់ការចូលចិត្ត និងគាំទ្រ ៕ » សូមទស្សនាជាមួយរូបថតវិលត្រឡប់ទៅសម័យ១៩៦០ ដូចខាងក្រោម៖

ប្រភព៖ Jeremie Montessuis

Share This Post: