សង្គម

រំភើបណាស់! កីឡាការនីឆ្នើម ស្រួង ភាវី នឹងនាំវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េ ដើម្បីចុះទៅព្យាបាលក្មេងៗដែលមានជំងឺ ៤ប្រភេទ នៅកម្ពុជា

BY
Khmerpress
June 15, 2023
រំភើបណាស់! កីឡាការនីឆ្នើម ស្រួង ភាវី នឹងនាំវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េ ដើម្បីចុះទៅព្យាបាលក្មេងៗដែលមានជំងឺ ៤ប្រភេទ នៅកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់កីឡាការនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) សូមជូនដំណឹងដល់ពុកម៉ែបងប្អូនឱ្យបានជ្រាបថា អ្នកនាង នឹងនាំវេជ្ជបណ្ឌិតកូរ៉េ ដើម្បីចុះទៅព្យាបាលក្មេងៗដែលមានជំងឺ ៤ប្រភេទ នៅប្រទេសកម្ពុជា។

កីឡាការនីឆ្នើម ស្រួង ភាវី បានបង្ហោះវីដេអូ ដោយនិយាយរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងខែមិថុនា នៅថ្ងៃទី២៣-២៤ ខាងមុខនេះ នាងខ្ញុំនឹងនាំលោកគ្រូៗវេជ្ជបណ្ឌិតកូរ៉េ ដើម្បីធ្វើកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ ដើម្បីព្យាបាលក្មេងៗជំងឺ ៤ប្រភេទ ដោយក្រុមការងារនាងខ្ញុំកំពុងរៀបចំ ហើយនាងខ្ញុំនឹងប្រាប់ព័ត៌មានលម្អិតបន្ថែម ខាងមុខនេះឆាប់ៗ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនសប្បាយរីករាយ ជាមួយកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ ប្រសិនបើបងប្អូនចង់ចូលរួមជួយ ឬស្មគ្រ័ចិត្ត ការងារមនុស្សធម៌នេះ ពុកម៉ែបងប្អូនអាចចូលរួមជាមួយនាងខ្ញុំបាន៕ » ប្រភព៖ Sruong Pheavy

Share This Post: