ព័ត៌មានអន្តរជាតិ

ការសិក្សាមួយបង្ហាញថា ពលរដ្ឋហុងកុង ៨សែននាក់ត្រូវប្រឈមនឹងការបាត់បង់ការងារដោយសារបច្ចេកវិទ្យា AI

BY
Khmerpress
June 15, 2023
ការសិក្សាមួយបង្ហាញថា ពលរដ្ឋហុងកុង ៨សែននាក់ត្រូវប្រឈមនឹងការបាត់បង់ការងារដោយសារបច្ចេកវិទ្យា AI

ហុងកុង៖ ការសិក្សាមួយរបស់ក្រុមហ៊ុន Venturenix ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ធំនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា មួយភាគបួននៃកន្លែងធ្វើការងាររបស់មនុស្សនៅក្នុងទីក្រុងហុងកុងនឹងត្រូវជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនានេះបានព្យាករណ៍ថា និន្នាការខាងលើនេះអាចនឹងកើតមាននៅទូទាំងក្រុងហុងកុងក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺក្នុងរយៈប្រហែលជា ៥ឆ្នាំទៀត។

ការសិក្សាដដែលនេះបានបញ្ជាក់ថា កម្លាំងពលកម្មរបស់មនុស្សមួយភាគបួន ឬ ២៥% នៃកម្លាំងពលកម្មសរុបក្នុងទីក្រុងហុងកុងនោះគឺអាចស្មើនឹងកន្លែងធ្វើការងាចំនួន ៨០០,០០០កន្លែង ដូចនេះវាន័យថា នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត ពលរដ្ឋហុងកុងចំនួន ៨០០,០០០នាក់នឹងត្រូវប្រឈមនឹងការបាត់បង់ការងារ ឬត្រូវផ្លាស់ប្តូរការងារថ្មី ដ្បិតតួនាទីរបស់ពួកគេនឹងត្រូវជំនួយដោយបច្ចេកវិទ្យា AI វិញម្តង។ របាយការណ៍នៅក្នុងការសិក្សាបានបញ្ជាក់ទៀថា ក្រុមបុគ្គលិកដែលអាចប្រឈមនឹងបញ្ហាខាងលើនេះគឺភាគច្រើនជាក្រុមបុគ្គលិកក្នុងផ្នែករដ្ឋបាល និងផ្នែកសេវាកម្មអតិថិជន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: