សង្គម

ឧកញ៉ាស្រី ចាន់ថន ផ្ដល់ហាងកាត់សក់មួយកន្លែងជូនដល់កីឡាករគុនខ្មែរ ព្រុំ សំណាង តាមការសន្យា

BY
Khmerpress
June 17, 2023
ឧកញ៉ាស្រី ចាន់ថន ផ្ដល់ហាងកាត់សក់មួយកន្លែងជូនដល់កីឡាករគុនខ្មែរ ព្រុំ សំណាង តាមការសន្យា

រាជធានីភ្នំពេញ៖​ ឧកញ៉ា ស្រី ចាន់ថន បានផ្ដល់ហាងកាត់សក់មួយកន្លែងជូនកីឡាករ ព្រុំ សំណាង តាមការសន្យា ពេលនេះហាងបានរៀបចំរួចរាល់ហើយ ឆ្លៀតក្នុងឱកាសល្អមួយលោកឧកញ៉ា ក៏បានចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់​ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។

តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ដូចដែលបងប្អូនបានដឹងខ្លះៗហើយថាខ្ញុំបានសន្យាថានឹងផ្ដល់ហាងកាត់សក់ មួយកន្លែងជូនកីឡាករ ព្រុំ សំណាង ពេលនេះយើងបានរៀបចំរួចរាល់ហើយបងប្អូន ឆ្លៀតក្នុងឱកាសល្អមួយខ្ញុំក៏បាន ចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាកីឡាករ ព្រុំ សំណាង គាត់នឹងរៀបចំ អ្នកដឹកនាំគ្រប់គ្រងហាងកាត់សក់នេះអោយបានល្អ ដើម្បីអោយគាត់មានពេលវេលាគ្រប់គ្រាន់ ក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាព អោយកាន់តែខ្លាំងបន្ថែមទៀតក្នុងវិស័យគុនខ្មែរ ដើម្បីលើកស្ទួយគុនខ្មែររបស់យើង ឱ្យកាន់តែល្បីលើឆាកអន្តរជាតិនិងពិភពលោកផងដែរ។ សូមអរគុណ» ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: