សង្គម

អបអរសាទរចំពោះប្អូនៗទាំង ៦០រូបបានទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣

BY
Nisaiy KP
June 18, 2023
អបអរសាទរចំពោះប្អូនៗទាំង ៦០រូបបានទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអបអរសាទរចំពោះសិស្សានុសិស្សទាំង ៦០រូបដែលទទួលស្គាល់ថាជាសិស្សពូកែទូទាំងប្រទេស ទៅលើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់​ ក្រសួងអប់រំ យុវជន និងកីឡា បានផុសនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។


នៅក្នុងនោះសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវបានទទួលរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖
១. ប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់
២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣
៣. វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់
៤. និងប្រាក់រង្វាន់លើកទឹកចិត្ត​ពីលេខ១ ដល់លេខ៥ ផងដែរ។
ប្រភពមកពី៖ ក្រសួងអប់រំ យុវជន និងកីឡា




Share This Post: