ព័ត៌មានអន្តរជាតិ

ហ្គេមពិតយកលំនាំតាមរឿង Squid Game របស់ Netflix នឹងចាក់បញ្ចាំងនៅខែវិច្ឆិកានេះ

BY
Khmerpress
June 19, 2023
ហ្គេមពិតយកលំនាំតាមរឿង Squid Game របស់ Netflix នឹងចាក់បញ្ចាំងនៅខែវិច្ឆិកានេះ

ជាងមួយឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង និងការរាយការណ៍ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយចំនួនក្នុងអំឡុងពេលថត ឥឡូវនេះ Netflix បានបញ្ជាក់ជាផ្លូវការអំពីការចាក់ផ្សាយកម្មវិធីយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលបំផុសគំនិតចេញពីរឿងកូរ៉េខាងត្បូងដ៏ល្បី Squid Game។ កម្មវិធីលេងហ្គេមពិត Squid Game: The Challenge នឹងចាក់ផ្សាយនៅក្នុងខែវិច្ឆិកានេះ ស្របពេលដែល Netflix ក៏បានបញ្ចេញឈុតខ្លីៗដំបូងរបស់វាផងដែរ។

ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា Squid Game: The Challenge ជាការលេងហ្គេមដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនសាហាវដូចឈុតឆាកមួយចំនួននៅក្នុងរឿង Squid Game ដើមនោះទេ។ គួររំលឹកដែរថា Squid Game គឺជាស៊េរី (series) ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ជាមួយនឹងការចូលមើលជាង ១.៦ ពាន់លានម៉ោង គិតត្រឹមខែមិថុនានេះ។ ភាពជោគជ័យនោះក៏បានជួយជំរុញការវិនិយោគដ៏ធំពីក្រុមហ៊ុន Netflix ក្នុងគម្រោងកូរ៉េ ដែលសរុបជាទឹកប្រាក់ចំនួន ២.៥ ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: