ព័ត៌មានអន្តរជាតិ

ចិន មានឆន្ទៈសហការជាមួយអាមេរិក ដើម្បីបង្កើនជើងហោះហើរដឹកអ្នកដំណើរ

BY
Khmerpress
June 20, 2023
ចិន មានឆន្ទៈសហការជាមួយអាមេរិក ដើម្បីបង្កើនជើងហោះហើរដឹកអ្នកដំណើរ

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនជើងហោះហើរដឹកអ្នកដំណើរនៅក្នុង «លក្ខខណ្ឌដែលអាចបត់បែនបាន និងជាក់ស្តែង»។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ថា «អាជ្ញាធរចិន និងសហរដ្ឋអាមេរិក កំពុងរក្សាទំនាក់ទំនងទាក់ទងនឹងការបង្កើនជើងហោះហើរដឹកអ្នកដំណើរ»។

គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នៅប្រទេសចិន និង លោក ឈិន កាង (Qin Gang) រដ្ឋមន្ត្រីការបរទេសចិន បានព្រមព្រៀងគ្នាឲ្យមានកិច្ចពិភាក្សា ស្តីពីការបង្កើនជើងហោះហើរដឹកអ្នកដំណើរ និងស្វាគមន៍សិស្សនិស្សិត និងពាណិជ្ជករនៃប្រទេសទាំងពីរបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: