ព័ត៌មានអន្តរជាតិ

មរណភាពរបស់យុវជនអាយុ ១៩ឆ្នាំម្នាក់ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan បានបន្សល់នូវរឿងរ៉ាវដ៏រំជួលចិត្តមួយដែលគេព្យាយាមធ្វើនៅក្នុងថ្ងៃ “ទិវាឪពុក”

BY
Khmerpress
June 23, 2023
មរណភាពរបស់យុវជនអាយុ ១៩ឆ្នាំម្នាក់ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan បានបន្សល់នូវរឿងរ៉ាវដ៏រំជួលចិត្តមួយដែលគេព្យាយាមធ្វើនៅក្នុងថ្ងៃ “ទិវាឪពុក”

នៅក្នុងចំណោមជនរងគ្រោះចំនួន ៥នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹកដឹកអ្នកដំណើរទៅទស្សនាខ្មោចនាវា Titanic នោះ គឺមានជនរងគ្រោះចំនួន ២នាក់ជាឪពុកកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ និងជានិស្សិតម្នាក់កំពុងសិក្សានៅក្នុងប្រទេសអង់គ្លេស។

នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំង ២នាក់នេះគឺបានបន្សល់នូវរឿងរ៉ាវគួរឲ្យរំជួលចិត្តមួយ ដែលជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកូននិងឪពុក។ បើយោងលោកស្រី Azmeh Dawood ដែលជាប្អូនស្រី​បង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងថា តាមការពិតក្មួយប្រុសរបស់គាត់គ្មានគម្រោងទៅធ្វើដំណើរកំសាន្តតាមនាវាមុជទឹកនេះទេ តែអ្វីដែលជម្រុញឲ្យរូបគេសម្រេចចិត្តទៅតាមឪពុកនោះ គឺដោយសារតែរូបគេចង់ផ្គាប់ចិត្តឪពុក និងចង់ចំណាយពេលនៅក្បែរឪពុកឲ្យបានយូរនៅក្នុងថ្ងៃ “ទិវាឪពុក” (Father’s Day) តែប៉ុណ្ណោះ។ យ៉ាងណាក្តី ការព្យាយាមចំណាយពេលវេលាល្អជាមួយឪពុកនៅពេលនេះមិនបានប​ង្កើតនូវការចងចាំដ៏ល្អសម្រាប់យុវជនរូបនេះឡើយ ហើយផ្ទុយទៅវិញវាបានប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ទៅវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: