ព័ត៌មានអន្តរជាតិ

រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៨០លានដុល្លារ

BY
Khmerpress
June 24, 2023
រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៨០លានដុល្លារ

អង់គ្លេស៖ រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា ៨០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Lady With A Fan” ឬមានន័យជាខេមរៈភាសាថា “ស្រ្តីកាន់ផ្លិត”។

ប្រភពខាងលើបានបន្តថា រូបគំនូរដ៏ប្រណិតមួយនេះត្រូវបានគូរដោយកំពូលវិចិត្រករលំដាប់ពិភពលោក គឺលោក Gustav Klimt ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩១៨។ តាមគម្រោងគឺរូបគំនូរមួយផ្ទាំងនេះត្រូវដាក់លក់តាមរយៈការរៀបចំពិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី ២៧ ខែមិថុនានេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: