សង្គម

Thiago ប្រកាសសងសឹកឱ្យកីឡាករ ឈឿង ល្វៃ ក្រោយត្រូវបានកីឡាករថៃ ផ្ដួលឱ្យសន្លប់ក្នុងទឹកទី១

BY
Khmerpress
June 26, 2023
Thiago ប្រកាសសងសឹកឱ្យកីឡាករ ឈឿង ល្វៃ ក្រោយត្រូវបានកីឡាករថៃ ផ្ដួលឱ្យសន្លប់ក្នុងទឹកទី១

រាជធានីភ្នំពេញ៖ កីឡាករសញ្ញាតិខ្មែរ សែន ចាន់ឫទ្ធីគុន «Thiago Teixeira» បានប្រកាសក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នឹងសងសឹកឱ្យកីឡាករគុនខ្មែរ ឈឿង ល្វៃ ក្រោយត្រូវកីឡាករថៃ សាមី បានឆាមេក វាយ​​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ការប្រកួតដ៏ស្វិតស្វាញកាលពីយប់មិញនេះ ដែលមានអ្នកទស្សនាក្នុងការ live ជាច្រើនម៉ឺននាក់ អង្គុយទស្សនានូវការប្រកួតគូសងសឹករវាងកីឡាគុនខ្មែរ ឈឿង ល្វៃ និងកីឡាករថៃ សាមី បានឆាមេក បានធ្វើឱ្យអ្នកកំពុងទស្សនាភ័យបុកពោះ ព្រោះថាគូនេះ សុទ្ធសឹកតែជាជើងខ្លាំង។ ក្នុងទឹកទី១ ឃើញថា កីឡាករថៃ សាមី បានឆាមេក ពិតជាខ្លាំង បានវាយត្រង់ចំនុចខ្សោយរបស់កីឡាករ ឈឿង ល្វៃ ដែលធ្វើឱ្យកីឡាករ ល្វៃ ដួលជាច្រើនសារ រហូតដល់ចុងក្រោយ កីឡាករ សាមី បានឆាមេក ប្រើកណ្ដាប់ដៃឆ្វេង១ដៃ ធ្វើឱ្យកីឡាករ ល្វៃសន្លប់ក្នុងទឹកទី១នេះតែម្ដង។

បន្ទាប់ពីមើលឃើញនូវការបរាជ័យនេះ កីឡាករប្រេស៊ីល​សញ្ជាតិ​ខ្មែរ សែន ច័ន្ទឫទ្ធីគុន បានប្រកាសថា៖ « ខ្ញុំនឹងប្រកួតជាមួយ Sammy ដើម្បីសងសឹកឱ្យប្អូនប្រុសរបស់ខ្ញុំ ឈឿង ល្វៃ ដែលបានចាញ់ »

ប្រភព៖ Thiago Teixeira

Share This Post: