សង្គម

ឧកញ៉ា ស្រី ចាន់ថន សម្រេចឧបត្ថម្ភជួយដល់ក្លឹប «ស សីគុនខ្មែរ» រយៈពេល២ឆ្នាំ នឹងឧបត្ថម្ភការសាងសង់ សម្ភារហ្វឹកហាត់ឱ្យបានសមរម្យជាងមុន

BY
Khmerpress
June 29, 2023
ឧកញ៉ា ស្រី ចាន់ថន សម្រេចឧបត្ថម្ភជួយដល់ក្លឹប «ស សីគុនខ្មែរ» រយៈពេល២ឆ្នាំ នឹងឧបត្ថម្ភការសាងសង់ សម្ភារហ្វឹកហាត់ឱ្យបានសមរម្យជាងមុន

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងជួយឧបត្ថម្ភដល់ក្លឹប «ស សីគុនខ្មែរ» ក្នុង១ ខែ ១លានរៀល រយៈពេល២ឆ្នាំ នឹងឧបត្ថម្ភការសាងសង់ សម្ភារហ្វឹកហាត់ ដល់ក្លឹបនេះឱ្យមានភាពសមរម្យជាងមុនទៀតផង។

តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដោយមើលឃើញពីការខ្វះខាតនឹងជួបនូវវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប (ស សីគុនខ្មែរ) ដែលស្ថិតនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងនាមខ្ញុំជាអ្នកគាំទ្រ ផ្សព្វផ្សាយ ថែរក្សានឹង អភិរក្ស គុនខ្មែរមួយរូប ខ្ញុំបានសម្រេចថានឹងជួយឧបត្ថម្ភដល់ក្លឹប(ស សីគុនខ្មែរ)ក្នុង១ ខែ ១លានរៀលរយៈពេល២ឆ្នាំនឹងម្យ៉ាងទៀតខ្ញុំនឹងឧបត្ថម្ភការសាងសង់នឹងសម្ភារហ្វឹកហាត់ដល់ក្លឹបនេះឲ្យមានភាពសមរម្យជាងមុន នឹងបណ្ដុះបណ្ដាលនូវធនធានកីឡាករឱ្យកាន់តែខ្លាំងក្លានឹងមានភាពធនមួយកម្រិតទៀត។ ពុកម៉ែបងប្អូនទាំងអស់គ្នាអាចចូលរួមបាននូវការឧបត្ថម្ភដល់ក្លឹបមួយនេះជាមួយរូបខ្ញុំក៏បានដើម្បីរួមចំណែក ក្នុងការផ្សព្វផ្សាយ ថែរក្សា នឹងលើកកម្ពស់ នូវវិស័យគុនខ្មែររបស់យើងផងដែរ។ ការសាមគ្គី គឺជាកម្លាំងដ៏ខ្លាំងក្លាមួយ នឹងនាំមកនូវភាពជោគជ័យ» ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: