Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមនារី U19 កម្ពុជា បន្តប៉ះក្រុមទីម័រខាងកើត ពានរង្វាន់ AFF U19 Women’s Championship 2023 ធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀននេះ

    BY Khmerpress July 7, 2023
    ក្រុមនារី U19 កម្ពុជា បន្តប៉ះក្រុមទីម័រខាងកើត ពានរង្វាន់ AFF U19 Women’s Championship 2023 ធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀននេះ

    (ភ្នំពេញ)៖ នាវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា និងបន្តប៉ះក្រុមនារីទីម័រខាងកើត នៃជំនួបទី២ ស្ថិតក្នុងពូល A ក្នុងការប្រជែងពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។

    រំលឹកផងថា ស្ថិតក្នុងពូល A នេះផងដែរ ក្រុមបាល់ទាត់នារីកម្ពុជា និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី រកបាន ៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ១ប្រកួត ដែលក្នុងពូលមាន ៤ក្រុម ខណៈក្រុមឡាវ និងទីម័រខាងកើត គ្មានពិន្ទុរាប់នៅឡើយទេ។

    សូមជម្រាប់ផងថា សម្រាប់ក្រុមជ្រើសជាតិនារីកម្ពុជា កម្រិតអាយុក្រោម ១៩ឆ្នាំ គឺស្ថិតក្រោមការដឹកនាំដោយលោក ប្រាក់ វុទ្ធី ក្នុងចូលរូមប្រកួតប្រជែងព្រឹត្តិការណ៍បាល់តទាត់ផ្នែកនារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023)។

    គួរដឹងថា ព្រឹត្តិការណ៍នេះ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ខណៈ ២ពូលទៀត មានតែ ៣ក្រុមប៉ុណ្ណោះក្នុងមួយពូល ក្នុងនោះពូល B មានវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី និងពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមកម្ពុជា បន្ទាប់ពីជួបក្រុម U19 ទីម័រខាងកើត នាថ្ងៃទី៧-កក្កដា នៃប្រកួតទី២ នេះ សម្រាប់ប្រកួតចុងក្រោយត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: