ព័ត៌មានជាតិ
លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ខណៈកូនប្រុសច្បង គិត ស៊ូឡា ក៏ត្រូវបានផ្តល់គោរមងារជា «ឧកញ៉ា»
BY Khmerpress
July 10, 2023
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវឧកញ៉ា មៅ ចំណាន ជា «អ្នកឧកញ៉ា» ចំណែកកូនប្រុសច្បងលោក គិត ស៊ូឡា ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា» ផងដែរ។ នេះបើតាមព្រះរាជក្រឹត្យដែល Fresh News ទទួលបាននាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។
ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews







