Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះសិក្សាស្វែងយល់ពីការដាំបន្លែក្នុងផ្ទះសំណាញ់ ការភ្ញាស់និងចិញ្ចឹមមាន់ ការភ្ញាស់និងចិញ្ចឹមត្រី នៅផ្ទះកសិដ្ឋាន

    BY Khmerpress July 10, 2023
    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះសិក្សាស្វែងយល់ពីការដាំបន្លែក្នុងផ្ទះសំណាញ់ ការភ្ញាស់និងចិញ្ចឹមមាន់ ការភ្ញាស់និងចិញ្ចឹមត្រី នៅផ្ទះកសិដ្ឋាន

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានធ្វើទស្សនកិច្ចការធ្វើផលិតកម្មកសិកម្មនៅ ផ្ទះកសិដ្ឋាន (Farm House) ស្ថិតនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យនិងសិក្សាស្វែងយល់ពីការដាំបន្លែក្នុងផ្ទះសំណាញ់ ការភ្ញាស់និងចិញ្ចឹមមាន់ ការភ្ញាស់និងចិញ្ចឹមត្រី និងមន្ទីរពិសោធន៍ផងដែរ។

    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យអគារ រោងជាង និងសម្ភារឧបទ្ទេសសាលាមតេយ្យរបស់អង្គការតុកែញញឺម (Smiling Gecko) ផងដែរ។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្រី្ត បានណែនាំដល់ប្រធានអង្គការនិងជាម្ចាស់កសិដ្ឋានធ្វើការសិក្សាបន្ថែមទៀត ដើម្បីប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដោយក្នុងនោះត្រូវពិនិត្យលទ្ធភាពប្តូរមកប្រើប្រាស់ភ្លើងរដ្ឋសម្រាប់កសិកម្មនៅពេលយប់ដែលមានតម្លៃទាបត្រឹម ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង និងការប្រើសូដាបូមទឹកនៅពេលថ្ងៃ ដើម្បីកាត់បន្ថយថ្លៃដើម សម្រួលដល់ការចំណាយ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន

    Share This Post: