ព័ត៌មានជាតិ
ផ្ទុះអាវុធនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត, អ្នកបាត់បង់ជីវិតសង្ស័យជនបរទេស
BY Khmerpress
July 29, 2023
(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើង នៅផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
សេចក្ដីរាយការណ៍ជំហានដំបូងរបស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍ផ្ទុះអាវុធនេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ដែលសង្ស័យជាជនបរទេស ខណៈមូលហេតុមិនត្រូវដឹងច្បាស់នៅឡើយទេ។ ប្រភពនៅកន្លែងកើតហេតុបានអះអាងថា ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងជិះរថយន្ដមកបាញ់ប្រហារ រួចជិះគេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីស្វែងរកខ្មាន់កាំភ្លើង និងមូលហេតុការណ៍នៃហេតុការណ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
