ព័ត៌មានជាតិ July 30, 2023

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ

Nisaiy KP

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។

សូមជម្រាបថា មុនទទួលបានការតែងតាំងនេះលោកស្រី ជា សិរី ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ លោកស្រីជាកូនស្រីរបស់លោក ជា ចាន់តូ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews