Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! បិទចរាចរណ៍រថយន្តធន់ធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃទី៣ ខែសីហា ក្នុងឱកាសរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣

    BY Khmerpress July 31, 2023
    ជូនដំណឹង! បិទចរាចរណ៍រថយន្តធន់ធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃទី៣ ខែសីហា ក្នុងឱកាសរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣

    (កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបិទចរាចរណ៍រថយន្តធន់ធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេ១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចាប់ពីម៉ោង៣រំលងអធ្រាត្រ ដល់ម៉ោង១រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែងសរុប ៥៣,៩៨៣ គីឡូម៉ែត្រ ទទឹង២២ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុប សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់រថយន្តធន់ធ្ងន់មកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គីឡូលេខ៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយ្តធនធ្ងន់មកពីភ្នំពេញ ត្រូវវាងតាមផ្លូវជាតិលេខ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ខាងក្រោមនេះសចក្ដីប្រកាសរបស់មន្ទីរសាធារណការខេត្តកណ្តាល៖

    Share This Post: