Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    TOP NEWS: គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់គេជាង៦លានសំឡេង

    BY Khmerpress August 1, 2023
    TOP NEWS: គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់គេជាង៦លានសំឡេង

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

    តាមលទ្ធផលបណ្តោះអាសន្ននេះ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០ ១៥៤សំឡេង។

    ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨ ៣១១ នាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០នាក់។ ហើយបន្តពីនោះ គឺគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៩ម៉ឺន ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រ ជាង៨ម៉ឺនសំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងគាំទ្រជាង៥ម៉ឺនសំឡេង៕

    ខាងក្រោមនេះតារាងនៃលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: