Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ទឹកភ្លៀងជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ត្រូវប្រុងប្រយ័ត្នខ្ពស់

    BY Khmerpress August 3, 2023
    ជូនដំណឹង! ទឹកភ្លៀងជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ត្រូវប្រុងប្រយ័ត្នខ្ពស់

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នៅផ្លូវជាតិលេខ៤ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារខណៈពេលនេះស្ថានភាពទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំង បណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ ផ្លូវជាតិលេខ៤ សូមជ្រាបជាព័ត៌មាន ដោយសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងសម្របសម្រួល កុំឱ្យមានការកកស្ទះចរាចរណ៍ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: