Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧

    BY Khmerpress August 4, 2023
    ស្អែកនេះ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧

    (ភ្នំពេញ)៖ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ព្រមទាំងការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

    បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០ព្រឹក រយៈពេល៧២ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

    គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០ព្រឹក។

    ការប្រកាសលទ្ធផលផ្លូវការនេះនឹងធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖
    ១. ទូរទស្សន៍ជាតិកម្ពុជា (ទទក)
    ២. វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
    ៣. ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
    ៤. គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh
    ៥. កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News
    ៦. Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
    ៧. YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: