ការបង្កើតតំបន់ការពារទេសភាពបាកាន គឺដើម្បីរក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ
(ពោធិ៍សាត់)៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហោះអំពី អនុក្រឹត្យ ១៤៤ អនក្រ.បក ស្តីពីការបង្កើតតំបន់ការពារទេសភាពបាកាន ដែលមានផ្ទៃដីទំហំ៣៨ ៤៣០(បីម៉ឺនប្រាំបីពាន់បួនរយសាមសិប)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកបាកាននិងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ការបង្កើតអនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖
-ធានាថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌
-ផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដរភាព
-រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ
-បង្កើនតួនាទីអេកូឡូស៊ីសម្រាប់ផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
-បង្កើននិងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ
-លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារទេសភាពបាកាន៕ ផ្ដល់សិទ្ធិដោយ៖ខ្មែរណូត



