Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមកីឡានគរបាលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023

    BY Khmerpress August 7, 2023
    ក្រុមកីឡានគរបាលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023

    (ភ្នំពេញ)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដាហើយនាល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ ដោយដណ្ដើមបានមេដាយសរុប ៧១គ្រឿង ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩គ្រឿង។

    យោងតាមលទ្ធផលផ្លូវការដែលផ្ដល់ដោយមន្ដ្រីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងចំណោមមេដាយខាងលើ គឺដណ្ដើមបានដោយអត្តពលិក ១២ប្រភេទកីឡារួមមាន៖

    ១៖ កីឡាចំបាប់ ឈ្នះមេដាយមាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២
    ២៖ កីឡាហែលទឹក ឈ្នះមេដាយមាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣
    ៣៖ កីឡាជឺជីតស៊ូ ឈ្នះមេដាយមាស ៦ និងប្រាក់ ២
    ៤៖ កីឡាចំបាប់ ឈ្នះមេដាយមាស ៣ ប្រាក់ ៨ និងសំរឹទ្ធ ១
    ៥៖ កីឡាការ៉ាតេ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២
    ៦៖ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយមាស ២ និងប្រាក់ ៣
    ៧​​​​​៖ កីឡាវាយសី ឈ្នះមេដាយមាស២
    ៨៖ កីឡា Bench Press ឈ្នះមេដាយមាស ២
    ៩៖ កីឡា Push Pull Lifting ឈ្នះមេដាមាស ១
    ១០៖ កីឡាបាល់ទះបុរសក្នុងសាល ឈ្នះមេដាយមាស ១
    ១១៖ កីឡាយូដូ ឈ្នះមេដាយប្រាក់ ៤
    ១២៖ កីឡាបាល់ទះឆ្នេរខ្សាច់ ឈ្នះមេដាយប្រាក់ ១។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១២ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

    តាមគម្រោងក្រុមអត្តពលិកនគរបាលជាតិកម្ពុជា នឹងត្រឡប់មកដល់មាតុភូមវិញនាព្រឹកថ្ងៃទី០៩ ខែសីហាសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: