ព័ត៌មានអន្តរជាតិ June 5, 2021

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២២៤ករណី» បន្ថែមទៀតនៅថ្ងៃសុក្រនេះ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៤ករណីបន្ថែមទៀត ក្នុងនោះ ២១៩នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍ខាងលើ មាន១៤១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤៧ករណីនៅខេត្ត Bac Ninh , ២៦ករណីនៅទីក្រុងហូជីមិញ និង០៤ករណីនៅខេត្ត Thái Bình។

នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញចំនួន ១៥៧នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើន ៨,២៨៧នាក់។ ជាសរុបបច្ចុប្បន្នវៀតណាមមានករណីឆ្លងសរុប ៨,២៨៧ករណីក្នុងនោះស្លាប់ ៥០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews