Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! កម្ពស់ទឹកជំនន់ទន្លេមេគង្គហក់ឡើងខ្ពស់ បណ្តាលឲ្យដីច្រាំងទន្លេបាក់ចំនួន៧កន្លែង ក្នុងស្រុកត្បូងឃ្មុំ

    BY Khmerpress August 9, 2023
    សូមប្រុងប្រយ័ត្ន! កម្ពស់ទឹកជំនន់ទន្លេមេគង្គហក់ឡើងខ្ពស់ បណ្តាលឲ្យដីច្រាំងទន្លេបាក់ចំនួន៧កន្លែង ក្នុងស្រុកត្បូងឃ្មុំ

    (ត្បូងឃ្មុំ)៖ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គបន្តហក់ឡើងខ្ពស់ បណ្តាលឲ្យបាក់ច្រាំង ក្រោយទទួលព័ត៌មានភ្លាមៗ ក្រោមការចង្អុលណែនាំពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃ០៩ ខែសីហា ឆ្នាំ២០២៣ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរឃុំ បានធ្វើការចុះពិនិត្យ ទីតាំងច្រាំងបាក់មានចំនួន៧កន្លែង និងផ្លូវបេតុង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

    លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ទីតាំងច្រាំងបាក់ទាំង០៧កន្លែងនោះរួមមាន៖

    *ទីតាំងទី១ មានប្រវែង៣០ម៉ែត្រ មានជម្រៅចូលមកក្នុង៥ម៉ែត្រ (បាក់ផ្នែកខាងលើ)
    *ទីតាំងទី២ មានប្រវែង២០ម៉ែត្រ មានជម្រៅចូលក្នុង ៣ម៉ែត្រ
    *ទីតាំងទី៣ មានប្រវែងប្រហែល ៤០ម៉ែត្រ មានជម្រៅប្រហែល៣ទៅ៤ម៉ែត្រ(បាក់ផ្នែកខាងលើ)
    *ទីតាំងទី៤,៥,៦ បានរៀបចំបាវខ្សាច់ទប់ច្រាំងក្នុងឆ្នាំ២០២២កន្លងទៅ ខណៈឆ្នាំនេះបានបាក់បន្តផ្នែកខាងលើ មានប្រវែងប្រហែង៤៥០ម៉ែត្រ មានជម្រៅ៥ ម៉ែត្រដែលរងការផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនគ្រួសារ៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ អាចរុះរើចេញប្រសិនបើច្រាំងនៅតែបាក់បន្ត។
    *ទីតាំងទី៧ នៅផ្លូវបេតុងចុងភូមិ បាក់ច្រាំងចូលដល់គ្រឹះផ្នែកខាងក្រោម មានប្រវែងបណ្តោយផ្លូវ ៨០ម៉ែត្រ។

    លោក សុខ ឡេងម៉េង គូសបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ទឹកមានកម្ពស់ 11,42m ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកស្រក 0,30m ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង 2,22m កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន 15,20m៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: