ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ លោកស្រី ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, លោក ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈលោក វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២
BY Khmerpress
August 10, 2023
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងសារសំឡេងពិសេសថ្មីមួយថា លោកស្រី ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, លោក ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈលោក វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២។
(លោកស្រី ឃួន សុដារី)
ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាដូចបានបង្ហាញនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០២១មកម្ល៉េះ។
ការបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានេះ គឺសម្តេចចង់បង្ហាញទៅវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនមានការរួបរួមផ្ទៃក្នុង ហើយមានការចាត់តាំងត្រឹមត្រូវ ដោយគ្មានការទាស់ទែងគ្នាព្រោះរឿងតំណែងនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

(លោក ជាម យៀប)

(លោក វង សូត)