ព័ត៌មានជាតិ
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហ្វឹកហ្វឺនដោយប្រើក្បាច់គុនកាច់ឃ្លេ ដើម្បីបង្កើនប្រសិទ្ធភាពទប់ទល់ជាមួយជនសង្ស័យ
BY Khmerpress
August 11, 2023
(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានធ្វើការហ្វឹកហ្វឺនដោយប្រើក្បាច់គុនកាច់ឃ្លេ ដើម្បីជាយុទ្ធសាស្ដ្រក្នុងការទប់ទល់ ប្រឆាំងជាមួយជនសង្ស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជានិច្ចជាកាលកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនានាដែលកើតមានឡើងនៅក្នុងរាជធានីភ្នំពេញ សំដៅចូលរួមការពារ និងធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews









