Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូលចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា

    BY Khmerpress August 12, 2023
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូលចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

    ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មាត្រា១ បានកំណត់យ៉ាងដូច្នេះថា៖

    «មាត្រា១ ដាក់ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើសុំរបស់សាមីខ្លួន ចំពោះប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៖

    *១៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ឋានន្តរស័ក្តិ ឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ៧៤ឆ្នាំ
    *២៖ ឯកឧត្តម សោម សិរិវឌ្ឍ ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧០ឆ្នាំ
    *៣៖ ឯកឧត្តម ទី ណេង ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧៩ឆ្នាំ»។

    ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: