ព័ត៌មានជាតិ August 13, 2023

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការកែប្រែតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ

Nisaiy KP

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យលេខ ១៦០អនក្រ.បក ស្ដីពីការកែប្រែតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលមានផ្ទៃដីទំហំ១២ ៦៥០(មួយម៉ឺនពីរពាន់ប្រាំមួយរយហាសិប)ហិចតា មកផ្ទៃដីទំហំ២៤ ២១២(ពីរម៉ឺនបួនពាន់ពីររយដប់ពីរ)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ។
ផ្ទៃដីតំបន់ការពាររត៣ត្រពាងថ្មខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដី១២ ៦៥០(មួយម៉ឺនពីរពាន់ប្រាំមួយរយហាសិប)ហិចតា ដែលមានចែងក្នុងអនុក្រឹត្យលេខ ១០០អនក្រ.បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតតំបន់ការពារទេសភាពអាងត្រពាំងថ្ម និងផ្នែកខ្លះនៃរបៀបអភិរក្សជីវៈចម្រុះ ឧត្ដរ ដែលមានផ្ទៃដីទំហំ១១ ៥៦២(មួយម៉ឺនមួយពាន់ប្រាំរយហុនសិបពីរ)ហិចតា ដូចមានចែងក្នុងអនុក្រឹត្យលេខ ០៧អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀបអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ការបង្កើតអនុក្រឹត្យនេះ ក្នុងគោលបំណងដូចខាងក្រោម៖
-ធានាការថែរក្សានិងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ សម្រាប់គោលដៅកម្សាន្ដនិងទេសចរណ៍
-ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន
-រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្ដរាយធម្មជាតិ
-ផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដភាព
-លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានក្នុងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត