Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារដល់ឧកញ៉ា ម៉េត តារាម៉ូវ ជាអ្នកឧកញ៉ា ដែលវ័យក្មេងជាងគេ

    BY Khmerpress August 16, 2023
    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារដល់ឧកញ៉ា ម៉េត តារាម៉ូវ ជាអ្នកឧកញ៉ា ដែលវ័យក្មេងជាងគេ

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកឧកញ៉ា ម៉េត តារាម៉ូវ អគ្គនាយក​ក្រុមហ៊ុន YSM Real Estate អគ្គនាយក​ក្រុមហ៊ុន Top One YSM restaurant អគ្គនាយក​រងក្រុមហ៊ុន​ Econ Group អគ្គនាយក​រង​ក្រុមហ៊ុន Naturesgoodness និងជាអគ្គនាយក​រង​វិទ្យុ​ឯករាជ្យ​ ដំឡើងជា «អ្នកឧកញ៉ា» ដែលជាអ្នកឧកញ៉ាវ័យក្មេងជាងគេ។

    ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

    ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: