Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ៧ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ៣.០៣លាននាក់ និងភ្ញៀវជាតិចេញក្រៅប្រទេស១លាននាក់

    BY Khmerpress August 17, 2023
    ៧ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ៣.០៣លាននាក់ និងភ្ញៀវជាតិចេញក្រៅប្រទេស១លាននាក់

    (ភ្នំពេញ)៖ រយៈពេល៧ខែ ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣.០៣លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

    របាយការណ៍ដដែលបានបញ្ជាក់ថា «រយៈពេល៧ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,០៣៧,៣៤៤នាក់ កើនឡើង ៣០៨.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២»។

    ភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវអាកាសមានចំនួន ១,០៦៥,២៣៣នាក់ កើនឡើង ២៣៦.៨%។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវគោកនិងផ្លូវទឹកមានចំនួនសរុប ១,៩៧២,១១១នាក់ កើនឡើង ៣៦១.៧%។

    ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា រួមមាន៖
    ១. ថៃ ១,០២៨,០២០នាក់ កើនឡើង ៣៣១.២%
    ២. វៀតណាម ៥៥១,១៥៦នាក់ កើនឡើង ១៩០.៤
    ៣. ចិន ៣១៨,៤៩៨នាក់ កើនឡើង ៦៦៨.៩%
    ៤. ឡាវ ១៧៣,៨៨៦នាក់ កើនឡើង ២៦២៥.៩%
    ៥. សហរដ្ឋមអាម៉េរិក ១១០.៦៩៧នាក់ កើនឡើង ២១៧%
    ៦. កូរ៉េខាងត្បូង ១០១,៧២៨នាក់ កើនឡើង ៣៤១.៨%
    ៧. ឥណ្ឌូណេស៉ី ៧២.៩០៤នាក់ កើនឡើង ១៦៦.៦%
    ៨. បារាំង ៦១.៣៤៤នាក់ កើនឡើង ១៧៤.៣%
    ៩. ចក្រភពអង់គ្លេស ៥៨,៨២៩នាក់ កើនឡើង ២៨៥.៥%
    ១០. រុស្ស៉ី ៥៨.៦៩៣នាក់ កើនឡើង ៣៦៥៧.៦%។

    ចំពោះភ្ញៀវទេសចរកម្ពុជាដែលចេញក្រៅប្រទេសមានចំនួន ១,០០៩,០៧៣នាក់ កើនឡើង ២៤៣.៦% ខណៈភ្ញៀវបរទេសផ្ទៃក្នុងដែលចេញពីកម្ពុជាមានចំនួន ២,៨៩៣,០៧១នាក់ កើនឡើង ៣៥៣%។

    រយៈពេល៧ខែដូចគ្នានេះដែរ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជាង ១៣លាននាក់ ក្នុងនោះភ្ញៀវទេសចរជាប្រជាពលរដ្ឋខ្មែរ ១១,៧៨២,៧៦០នាក់ កើនឡើង ៦៨.៣% និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ១,៥៣១,៤៦៧នាក់ កើនឡើង ៨០%។

    បើតាមការរំពឹងទុករបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៥លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: