កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ជូនដំណឹងផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ និងប្ដូរទិសដៅចូលចត កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣នេះ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ស្ដីពីការផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ និងប្ដូរទិសដៅចូលចត កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣។
បានបន្ថែមទៀតថា កំពង់ចម្លងយើងខ្ញុំមានកិត្តិយស សូមជម្រាបជូន ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណៈជន មេត្ដាជ្រាបថា៖ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ខាងមុខ កំពង់ចម្លងកោះពេជ្រ-កោះនរា និងភ្នំពេញ-ជ្រោយចង្វារ(សុខា) នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីម៉ោង ៥ព្រឹក រហូតចប់កម្មវិធី។ រីឯកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងត្រូវប្ដូរទិសដៅចូលចតខាងភ្នំពេញដោយចូលចតនៅខាងជ្រោយចង្វារ(សុខា)វិញ។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណជនមេត្ដាជ្រាបជាព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត


