ព័ត៌មានជាតិ August 27, 2023

នារីរងគ្រោះ ដែលត្រូវបុរសម្នាក់ប្រេីហិ.ង្សាដាក់ ដោយសាររឿងសាចទឹក ប្រកាសស្វែងរកបុរសនោះ បើសិនជាបានឃើញ ឬស្គាល់ជូនដំណឹងមករូបនាង ឬសមត្ថកិច្ច

Nisaiy KP

រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានវីដេអូមួយផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ។ ជុំវិញករណីខាងលើ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក៏បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី។


ប៉ុន្ដែមកទល់ពេលនេះ យើងពុំទាន់ឃើញវត្តមានជនបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ ដោយប្អូនស្រី ដែលទទួលរងអំពើហិ.ង្សា បានសរសេររៀបរាប់ឱ្យដឹងថា៖ «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នាដើម្បីស្វែងរកលោកពូដែលបានវាយមកលើនាងខ្ញុំនៅថ្ងៃ ២៥ សីហា ២០២៣ ដោយសារបញ្ហារឿងម៉ូតូសាចទឹកដែលបានកើតទ្បើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្នលោកពូពុំទាន់បានចូលខ្លួនមកដោះស្រាយនិងផ្តល់ភាពយុត្តិធម៌ដល់រូបនាងខ្ញុំតាមផ្លូវច្បាប់នៅឡើយទេ ដូច្នេះបើបងប្អូនបានឃើញរឺស្គាល់លោកពូសូមផ្តល់ដំណឹងមកកាន់នាងខ្ញុំរឺខាងបងអ្នកសារព័ត៌មានរឺបងសមត្ថកិច្ច»៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត