Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែកញ្ញា កម្ពុជានឹងទទួលឥទ្ធិពលព្យុះទីហ្វុងឈ្មោះ«សាវឡា» ដែលអាចឱ្យតំបន់ទាំងនេះមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmerpress August 28, 2023
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែកញ្ញា កម្ពុជានឹងទទួលឥទ្ធិពលព្យុះទីហ្វុងឈ្មោះ«សាវឡា»  ដែលអាចឱ្យតំបន់ទាំងនេះមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

    ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី០២ ខែកញ្ញា។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

    ១.តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ២.តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរិមា មានពី ៣១-៣៣ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ៣.តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរិមា មានពី ២៤-២៦ °C
    – សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្របង្គួរ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: