Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    TikTok ផ្លូវការសម្តេចតេជោ ហ៊ុន សែន មាន Follower កើនឡើងរហូតដល់ជាង 500K ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈវិដេអូចៅស្រីសម្តេច ផ្ទុះការចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយមានអ្នកមើលជាង 7.4M

    BY Khmerpress September 1, 2023
    TikTok ផ្លូវការសម្តេចតេជោ ហ៊ុន សែន មាន Follower កើនឡើងរហូតដល់ជាង 500K ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈវិដេអូចៅស្រីសម្តេច ផ្ទុះការចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយមានអ្នកមើលជាង 7.4M

    (ភ្នំពេញ)៖ បណ្តាញ TikTok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានអ្នក Follower កើនឡើងរហូតដល់ជាង 500K ហើយក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈវិដេអូចៅស្រីសម្តេចផ្ទុះការចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយមានអ្នកមើលជាង 7.4M។

    ក្រៅពីសន្ទុះ Follower ក៏មានអ្នក Likes រហូតដល់ 5.5M ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម TikTok កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺរយៈពេលប្រមាណ ១សប្តាហ៍ប៉ុណ្ណោះបណ្តាញនេះ ក៏ទទួលបាន ធិបខៀវ (Verified)។

    ការប្រើប្រាស់បណ្តាញ TikTok របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេច បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ បន្ទាប់ពីបណ្តាញមួយនេះ មានបញ្ហាច្រើនកើតឡើង។

    TikTok ជាបណ្តាញសង្គមដ៏ពេញនិយមមួយរបស់ពិភពលោក នាពេលបច្ចុប្បន្នដោយបណ្តាញសង្គមនេះផ្តោតសំខាន់លើការផ្សព្វផ្សាយជាវីដេអូ ក្នុងចំណោមអ្នកប្រើប្រាស់។ បណ្តាញនេះមានអ្នកប្រើប្រាស់ប្រមាណជាង១.១ពាន់លាន user នៅប្រទេសជាង១៦០លើពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: