Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនាយនគរបាល និងមន្ដ្រីរាជការស៉ីវិល ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

    BY Khmerpress September 5, 2023
    នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនាយនគរបាល និងមន្ដ្រីរាជការស៉ីវិល ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងមន្ដ្រីរាជការស៉ីវិល ជាអគ្គនាយករង និងប្រធាននាយកដ្ឋានចំនួន៧រូប ក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។

    ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចយ៉ាងដូច្នេះថា៖

    *ទី១៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាអគ្គនាយករង
    *ទី២៖ ឧត្តមសេនីយ៍ឯក សាស្ដ្រាចារ្យ ស្វាយ ចាន់ដា ជាអគ្គនាយករង
    *ទី៣៖ ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ ជាអគ្គនាយករង
    *ទី៤៖ ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប
    *ទី៥៖ ឧត្តមសេនីយ៍ឯក ជា សុផាត ជាប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ
    *ទី៦៖ លោក អ៊ួង ចន្ធី ជាប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីរាជការស៉ីវិល និងមន្ដ្រីពន្ធនាគារ
    *ទី៧៖ ឧត្តមសេនីយ៍ឯក សុខ មនោរម្យ ជាប្រធាននាយកដ្ឋានគោលនយោបាយ។

    ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: