ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំង ចេញសេចក្ដីបំភ្លឺក្រោយភ័ន្ដច្រឡំក្នុងការប្រើប្រាស់គោរមងារ សម្ដេចព្រះមហ៌ស្សរា នរោត្តម ចក្រពង្ស
BY Khmerpress
September 6, 2023
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺមួយបន្ទាប់ពីមានការប្រើប្រាស់គោរមងាររបស់ សម្ដេចព្រះមហ៌ស្សរា នរោត្តម ចក្រពង្ស ខុសនៅលើបណ្ដាញសារព័ត៌មាន។
ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងព្រះបរមរាជវាំង បានអះអាងថា «សម្ដេចព្រះមហ៌ស្សរា នរោត្តម ចក្រពង្ស មិនមែនជា សម្ដេចក្រុមព្រះ ឡើយ» និងសូមសារព័ត៌មានដែលបានចុះផ្សាយនោះ ត្រូវកែសម្រួលអត្ថបទរបស់ខ្លួនឡើងវិញ។
ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់ក្រសួងព្រះបរមរាជវាំង៖
ផ្តល់សិទ្ធិដោយ៖ freshnews
