Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ តែងតាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចំនួន ៤រូប

    BY Khmerpress September 6, 2023
    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ តែងតាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចំនួន ៤រូប

    (ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តធម៌ បានចេញសេចក្តីសម្រេចចាត់តាំងអ្នកនាំពាក្យចំនួន ៤រូប សម្រាប់នីតិកាលទី៧។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។

    សមាសភាពដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងជាអ្នកនាំពាក្យមានដូចខាងក្រោម៖

    ១៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌
    ២៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
    ទី៣៖ លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
    និងទី៤៖ លោកស្រី ឌីម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់៕

    ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: