Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនរដ្ឋមន្រ្តី៖ ដាវបានប្រគល់ឱ្យកាប់ហើយ ត្រូវតែកាប់ប្រយ័ត្នដកដាវមកវិញ

    BY Khmerpress September 9, 2023
    សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនរដ្ឋមន្រ្តី៖ ដាវបានប្រគល់ឱ្យកាប់ហើយ ត្រូវតែកាប់ប្រយ័ត្នដកដាវមកវិញ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់រដ្ឋមន្ត្រីថា ពេលសម្តេចប្រគល់ដាវឱ្យកាប់ហើយ ត្រូវតែកាប់ប្រយ័ត្នសម្តេចដកដាវមកវិញ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាដូច្នេះថា «ត្រូវប្តេជ្ញាធ្វើទាំងអស់គ្នា ខ្ញុំប្រាប់ហើយ ខ្ញុំអត់ធ្វើតែម្នាក់ឯងទេ ត្រូវធ្វើទាំងអស់គ្នា ខ្ញុំប្រគល់សិទ្ធិ និងការទុកចិត្ត និងប្រគល់ដាវអាជ្ញាសឹកឲ្យត្រូវកាប់ បើដល់ពេលខ្ញុំកាប់ជំនួសហើយ។ កន្លែងកាប់ហ្នឹង អ្នកច្រើនណាស់ចង់បាន មួយជីវិតមានតែម្តងទេ រក្សាវាឲ្យល្អ»

    បើតាមប្រសាសន៍សម្តេចធិបតី ការធ្វើអ្វីមួយតែងតែមានការខ្វះខាត ប៉ុន្តែត្រូវធ្វើអ្វីដោយឆន្ទៈ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើ ហ៊ានអារកាត់ និងហ៊ានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានសម្រេច។ សម្តេចធិបតី បន្តថា បើធ្វើមិនច្បាស់ត្រូវសួរសម្តេច ហើយបើមានបញ្ហាក្នុងការអនុវត្តគោលនយោបាយ សម្តេចទទួលខុសត្រូវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: